ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមសន្និសីទអនុវត្តច្បាប់អាស៊ាននៅវៀតណាម

ឯកឧត្តម ស សុខា នឹងដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ចូលរួមសន្និសីទអនុវត្តច្បាប់អាស៊ាននៅទីក្រុងហាណូយ ស្តីពីកិច្ចសហប្រតិបត្តិការបង្ក្រាបជនល្មើសរត់គេចខ្លួន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីការអនុវត្តច្បាប់អាស៊ាន ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការចូលរួមសន្និសីទនេះ បង្ហាញពីការបន្តចូលរួមរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងក្របខណ្ឌអាស៊ាន ជាពិសេសការពង្រឹងការសម្របសម្រួលរវាងប្រទេសសមាជិក ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាជនល្មើសដែលរត់គេចឆ្លងកាត់ព្រំដែន។ សន្និសីទនេះក៏ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធ ផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីការពង្រឹងយន្តការសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10939",
  "languageVersionId": "2677",
  "visibilityVersion": "6",
  "versionToken": "a1.QwPmK0jiDzsBkcn9PW8a1SYpoRbnVgzlMD4jtjisfzc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។