ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រថយន្តកុងតឺន័របុកគូទរថយន្តដឹកកម្មកររោងចក្រ របួសធ្ងន់ស្រាលរដូករណែលទាំងព្រឹកព្រលឹមនៅខេត្តស្វាយរៀង

ព័ត៌មានបឋម៖ រថយន្តកុងតឺន័របុកពីក្រោយរថយន្តដឹកកម្មករ នៅខេត្តស្វាយរៀង ម៉ោងជាង៦ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ កម្មករជាច្រើននាក់រងរបួស ខណៈមូលហេតុ និងចំនួនអ្នករងរបួសលម្អិតនៅកំពុងស្រាវជ្រាវ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ព័ត៌មានបឋម)ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តកុងតឺន័របានបើកបុកពីក្រោយរថយន្តក្រុងដឹកកម្មករ-កម្មការិនីរោងចក្រពេញទំហឹង បណ្តាលឱ្យកម្មករជាច្រើននាក់រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ ចំពោះមូលហេតុពិតប្រាកដ និងចំនួនតួលេខអ្នករងរបួសលម្អិត សមត្ថកិច្ចជំនាញកំពុងបន្តចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុនៅឡើយ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11067",
  "languageVersionId": "2918",
  "visibilityVersion": "8",
  "versionToken": "a1.1HLCyvMuU6ZkNgiR9tavHghfmPCKST4PTNZy-RXZZNU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។