ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

រថយន្តកុងតឺន័របុកគូទរថយន្តដឹកកម្មកររោងចក្រ របួសធ្ងន់ស្រាលរដូករណែលទាំងព្រឹកព្រលឹមនៅខេត្តស្វាយរៀង

សរសេរ:ប៉ៃ សុឃីម

ព័ត៌មានបឋម៖ រថយន្តកុងតឺន័របុកពីក្រោយរថយន្តដឹកកម្មករ នៅខេត្តស្វាយរៀង ម៉ោងជាង៦ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ កម្មករជាច្រើននាក់រងរបួស ខណៈមូលហេតុ និងចំនួនអ្នករងរបួសលម្អិតនៅកំពុងស្រាវជ្រាវ។

(ព័ត៌មានបឋម)ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តកុងតឺន័របានបើកបុកពីក្រោយរថយន្តក្រុងដឹកកម្មករ-កម្មការិនីរោងចក្រពេញទំហឹង បណ្តាលឱ្យកម្មករជាច្រើននាក់រងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ ចំពោះមូលហេតុពិតប្រាកដ និងចំនួនតួលេខអ្នករងរបួសលម្អិត សមត្ថកិច្ចជំនាញកំពុងបន្តចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុនៅឡើយ៕ដោយ៖ ប៉ៃ សុឃីម