ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រំលឹក! ថ្ងៃស្អែកចាប់ផ្តើមចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ប្រជាពលរដ្ឋត្រូវត្រៀមឯកសារអ្វីខ្លះ?

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាជូនដំណឹងថា ប្រជាពលរដ្ឋអាយុ១៨ ដល់២៥ឆ្នាំ អាចយកពាក្យពីថ្ងៃទី១ ដល់៩ ខែតុលា ឆ្នាំ២០២៦ និងដាក់ពាក្យពីថ្ងៃទី១០ ដល់១៥ ដោយភ្ជាប់ឯកសារតាមការកំណត់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ជាថ្មីម្ដងទៀតគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា សូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨(ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ មេត្តាជ្រាបថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែក ពាក្យ និងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដូចខាងក្រោម៖ ១. កាលបរិច្ឆេទ និងពេលវេលា - ចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ - ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។ ២.ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ (មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ)។ ៣.ឯកសារដែលត្រូវភ្ជាប់មកជាមួយ ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង(តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេលមកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖ - អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ - សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ - សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់។
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11054",
  "languageVersionId": "2900",
  "visibilityVersion": "6",
  "versionToken": "a1.OXNMOrBUGyq8X9P2-11OXUooN0YSWFFAIc5fcVsOiVM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។