ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជាថា វិស័យអប់រំនិងវិស័យសុខាភិបាលមិនត្រូវកាត់បន្ថយទេក្នុងឆ្នាំ២០២៧

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ថវិកាឆ្នាំ២០២៧ សម្រាប់អប់រំគ្រោងកើន ៤,៦% និងសុខាភិបាល ១,៥% ធៀបនឹងឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៧ នឹងបន្តផ្តល់ការគាំទ្រដល់វិស័យអប់រំ និងសុខាភិបាល ដោយថវិកាសម្រាប់ក្រសួងទាំងពីរមិនត្រូវបានកាត់បន្ថយទេ ប៉ុន្តែមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៦។ សម្ដេចធិបតីបានលើកឡើងថា ការកើនឡើងនេះបង្ហាញពីការបន្តយកចិត្តទុកដាក់លើវិស័យដែលមានសារៈសំខាន់ចំពោះជីវភាព និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងវិស័យអប់រំ ថវិកាឆ្នាំ២០២៧ ត្រូវបានគ្រោងបង្កើន ៤,៦% ពីកម្រិតឆ្នាំ២០២៦ ដែលតាមការគណនាជាចំនួនទឹកប្រាក់ មានកំណើនជាង ២១០ពាន់លានរៀល។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូច្នេះថវិកាអប់រំមិនមានការថយចុះឡើយ ហើយការកើនឡើងនេះនឹងបន្តជួយគាំទ្រដល់ការអនុវត្តការងារនានាក្នុងវិស័យអប់រំ។ ចំណែកក្រសួងសុខាភិបាលវិញ ថវិកាសម្រាប់ឆ្នាំ២០២៧ ត្រូវបានគ្រោងកើន ១,៥% បើប្រៀបធៀបនឹងឆ្នាំ២០២៦ ដែលស្មើប្រមាណ ៤២ពាន់លានរៀល ឬប្រហែល ១០លានដុល្លារអាមេរិក។ សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថា តួលេខនេះបង្ហាញថា ថវិកាសម្រាប់វិស័យសុខាភិបាលក៏មានការបន្ថែមដែរ ខណៈការរៀបចំថវិកាឆ្នាំ២០២៧ នៅតែរក្សាការយកចិត្តទុកដាក់លើវិស័យសង្គមសំខាន់ៗទាំងពីរ។ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12115",
  "languageVersionId": "2532",
  "visibilityVersion": "7",
  "versionToken": "a1.xQPg4XXOGfCG03MRgaEqQrDhiZxMBd0ar4hw11ZLwHA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។