ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជប៉ុនផ្តល់ជំនួយជាង១៦ម៉ឺនដុល្លារ ជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីដល់សហគមន៍កសិកម្មចំនួន៣ នៅក្រចេះ

ជប៉ុនបានចុះកិច្ចសន្យាជំនួយចំនួន១៦៤.២៦៩ដុល្លារអាមេរិក នៅថ្ងៃទី២ ខែតុលា ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទីក្រោយប្រមូលផល នៅសហគមន៍កសិកម្ម៣ក្នុងខេត្តក្រចេះ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ១៦៤.២៦៩ ដុល្លារអាមេរិក តាមរយៈគម្រោងជំនួយសម្រាប់គម្រោងថ្នាក់មូលដ្ឋាន «គូសាណូណិ» ដើម្បីគាំទ្រការកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទីនៅខេត្តក្រចេះ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅស្ថានទូតជប៉ុន កាលពីថ្ងៃទី២ ខែតុលា ដោយលោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។ គម្រោងនេះនឹងផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ចាំបាច់ដល់សហគមន៍កសិកម្មចំនួន៣ ក្នុងខេត្តក្រចេះ រួមមានឃ្លាំង កន្លែងសម្ងួត និងឧបករណ៍វាស់សំណើម។ ការគាំទ្រនេះមានគោលបំណងលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទី ធានាការផ្គត់ផ្គង់ឱ្យបានស្ថិរភាព និងជួយកែលម្អជីវភាពរស់នៅរបស់កសិករ។ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានក្នុងប្រទេសកម្ពុជា តាមរយៈគម្រោង «គូសាណូណិ» ដើម្បីចូលរួមពង្រឹងសហគមន៍ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11036",
  "languageVersionId": "2849",
  "visibilityVersion": "6",
  "versionToken": "a1.n_Ta494a8Qx1Mf6ZLGbe2ZT6oBL5SQbA6ZFTC2a8DgA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។