កម្ពុជា-បែលហ្ស៊ិក ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី កាន់តែជិតស្និទ្ធបន្ថែមទៀត!
អនុរដ្ឋលេខាធិការក្រសួងការបរទេស យៀប សំណាង ជួបអនុប្រធានបេសកកម្មស្ថានទូតបែលហ្ស៊ិក ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងខួបទំនាក់ទំនងសំខាន់ៗនៅឆ្នាំ២០២៧។
ខ្លឹមសារប្រភព
ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Christophe Cardon de Lichtbuer អនុប្រធានបេសកកម្មនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងការបរទេស នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តពង្រឹងទំនាក់ទំនងរបស់បែលហ្ស៊ិកជាមួយអាស៊ាន ជាពិសេសតាមរយៈទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៅឆ្នាំ២០២៧ ស្របពេលជាមួយនឹងខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងបែលហ្ស៊ិក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10872",
"languageVersionId": "2502",
"visibilityVersion": "5",
"versionToken": "a1.7JeBbqml4MES4liqZt3tXidh5WygLEf3nETu7z8Kg5s"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
