ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សូមអាណាព្យាបាលបង្កើនការប្រុងប្រយ័ត្ន! តៃកុងរថយន្តដឹកសិស្សនៅកណ្តាល ត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ពីបទល្មើសផ្លូវភេទលើកុមារ៣នាក់

នគរបាលខេត្តកណ្តាលបានបញ្ជាក់នៅថ្ងៃទី២ ខែតុលាថា កុមារី៣នាក់ត្រូវបានកំណត់ថាជាជនរងគ្រោះក្នុងសំណុំរឿងបទល្មើសផ្លូវភេទ ពាក់ព័ន្ធនឹងអ្នកបើករថយន្តដឹកសិស្សម្នាក់ ដែលត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បុរសម្នាក់ជាអ្នកបើករថយន្តដឹកសិស្សនៅសាលាឯកជនមួយ ក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធបទចោទរំលោភ និងបៀតបៀនផ្លូវភេទលើកុមារ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានបញ្ជាក់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា ក្រោយការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញកុមារីចំនួន៣នាក់ជាជនរងគ្រោះ។ ជនសង្ស័យឈ្មោះ ស៊ឹម សុគា អាយុ៣៥ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំលោភសេពសន្ថវៈ ដែលមានស្ថានទម្ងន់ទោស» បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងសុំកិច្ចប្រតិបត្តិការស៊ើបអង្កេតរបស់ អង្គភាពការពារកុមារ (CPU)។ ទន្ទឹមនេះ សារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា អាចមានកុមារីជាង៤០នាក់ជាជនរងគ្រោះ ប៉ុន្តែតាមកំណត់ហេតុរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បច្ចុប្បន្នមានកុមារី៣នាក់ដែលត្រូវបានកំណត់ថាជាជនរងគ្រោះក្នុងករណីនេះ។ តាមអង្គភាពការពារកុមារ ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពតាមការចោទប្រកាន់។ សមត្ថកិច្ចក៏បានរកឃើញថា មានការបង្កប់កាមេរ៉ានៅក្នុងបន្ទប់ក្មេងស្រី ខណៈអង្គភាពការពារកុមារបានបញ្ជាក់ថា ជនសង្ស័យមានការប្រើប្រាស់សារធាតុញៀន និងចូលចិត្តមើលរូបភាពអាសអាភាសតាមទូរសព្ទដៃ។ ករណីនេះកំពុងត្រូវបានអនុវត្តនីតិវិធីបន្តតាមច្បាប់។
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11031",
  "languageVersionId": "2834",
  "visibilityVersion": "6",
  "versionToken": "a1.M04zCvzUrvqpr4fYyKe4fu5wE9ummGKGl0kEZ6nK8A4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។