ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្យុះទី២៧ «ឆយវ៉ាន (Choi-wan)» បន្តជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ កម្ពុជាអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ទោះមិនស្ថិតក្នុងគន្លងព្យុះឆយវ៉ានក៏ដោយ។ រលកសមុទ្រត្រូវបានព្យាករថាមានកម្ពស់ពី០,៥០ ដល់១,៧៥ម៉ែត្រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៧ ឈ្មោះ «ឆយវ៉ាន (Choi-wan)» ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះនេះនៅតែបន្តជះមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម៖ តំបន់វាលទំនាប៖ អាចមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដណ្តប់លើផ្ទៃដី ៥០%។ តំបន់ខ្ពង់រាប៖ អាចមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។ តំបន់មាត់សមុទ្រ៖ អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្រចាប់ពី ០,៥០ម៉ែត្រ-១,៧៥ម៉ែត្រ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងជាយថាហេតុ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11022",
  "languageVersionId": "2810",
  "visibilityVersion": "6",
  "versionToken": "a1.bBLH_KL4UnuLpYbO1vx_x9E_h96rTkO8A9y9XdV1rXA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។