ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ព្យុះទី២៧ «ឆយវ៉ាន (Choi-wan)» បន្តជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ កម្ពុជាអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ទោះមិនស្ថិតក្នុងគន្លងព្យុះឆយវ៉ានក៏ដោយ។ រលកសមុទ្រត្រូវបានព្យាករថាមានកម្ពស់ពី០,៥០ ដល់១,៧៥ម៉ែត្រ។

ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី២៧ ឈ្មោះ «ឆយវ៉ាន (Choi-wan)» ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះនេះនៅតែបន្តជះមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម៖

តំបន់វាលទំនាប៖ អាចមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដណ្តប់លើផ្ទៃដី ៥០%។

តំបន់ខ្ពង់រាប៖ អាចមាន ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។

តំបន់មាត់សមុទ្រ៖ អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្រចាប់ពី ០,៥០ម៉ែត្រ-១,៧៥ម៉ែត្រ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងជាយថាហេតុ៕ដោយ៖ ប៉ៃ សុឃីម