ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកា«បញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦» ទទួលស្វាគមន៍ភ្ញៀវមកពីបណ្ដាប្រទេសនានាលើពិភពលោក!

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកា បញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡាភ្នំពេញ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា វេទិកានេះ គឺជាវេទិកា អន្តរជាតិប្រចាំឆ្នាំរបស់គណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យានៃ UNFCCC ដែលផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅតាមវិស័យសំខាន់ៗ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកា បញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡាភ្នំពេញ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា វេទិកានេះ គឺជាវេទិកា អន្តរជាតិប្រចាំឆ្នាំរបស់គណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យានៃ UNFCCC ដែលផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅតាមវិស័យសំខាន់ៗ។ វេទិកានេះត្រូវបានរំពឹងថា នឹងមានការចូលរួមពីគណៈប្រតិភូប្រមាណ២០០នាក់ ដែលមកពីប្រទេសកំពុងអភិវឌ្ឍ ជាពិសេសប្រទេសអភិវឌ្ឍតិចតួច(LDCs) និងរដ្ឋកំពុងអភិវឌ្ឍកោះតូចៗ(SIDS) រួមជាមួយតំណាងរដ្ឋាភិបាលអង្គការអន្តរជាតិ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍ។ សូមជម្រាបថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត យុទ្ធសាស្ត្រការទូតបរិស្ថាន ក្នុងគោលបំណងលើកកម្ពស់ កិត្យានុភាពរបស់ប្រទេសលើឆាកអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេស ជាមួយលេខាធិការដ្ឋានUNFCCCនិងដៃគូអភិវឌ្ឍក្នុងការអនុវត្តអនុសញ្ញា UNFCCC កិច្ចព្រមព្រៀងប៉ារីស និងការជំរុញការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10854",
  "languageVersionId": "2448",
  "visibilityVersion": "6",
  "versionToken": "a1.tGG3mEXgul9W-cXJ9t2CblrdRy1kLXmR4GJJPHmlIT8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។