ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចំណាត់ការរបស់អាជ្ញាធរស្រុកស្វាយទាប ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន

លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានដឹកនាំក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកស្វាយទាប សំដៅលើកកម្ពស់សោភណភាព និងធានាសុវត្ថិភាពជូនសាធារណជនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។ នាឱកាសនោះ លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ គឺជាភារកិច្ចចាំបាច់ដែលត្រូវអនុវត្ត ដើម្បីធានាបាននូវរបៀបរៀបរយល្អ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានដឹកនាំក្រុមការងារចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលលំហូរចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកស្វាយទាប សំដៅលើកកម្ពស់សោភណភាព និងធានាសុវត្ថិភាពជូនសាធារណជនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។ នាឱកាសនោះ លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ គឺជាភារកិច្ចចាំបាច់ដែលត្រូវអនុវត្ត ដើម្បីធានាបាននូវរបៀបរៀបរយល្អ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។ ប្រតិបត្តិការនេះបានផ្ដោតសំខាន់លើតំបន់ទីប្រជុំជនផ្សារប្រសូតិ ស្ថិតក្នុងឃុំកណ្ដៀងរាយ ដែលកន្លងមកមានបងប្អូនអាជីវករមួយចំនួនបានដាក់តាំងទំនិញ តសំយាប និងសាងសង់សំណង់រឹងរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ព្រមទាំងលើគម្របប្រព័ន្ធលូ។ សកម្មភាពទាំងនេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងបង្កហានិភ័យខ្ពស់ដល់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ លោកអភិបាលស្រុក បានបន្ថែមទៀតថា ទោះបីជាអាជ្ញាធរមិនចង់ឱ្យប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងណាក្ដី ប៉ុន្តែដើម្បីប្រយោជន៍រួម និងសុវត្ថិភាពសាធារណៈ ការចុះរៀបចំនិងកែសម្រួលឡើងវិញនេះ គឺជាវិធានការដែលមិនអាចខកខានបានឡើយ។ ជាមួយគ្នានេះ ក្រុមការងារបានចុះណែនាំ អប់រំ និងរៀបចំកែលម្អឱ្យមានរបៀបរៀបរយឡើងវិញ ដើម្បីធានាថាទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈត្រូវបានប្រើប្រាស់ពេញលេញដោយគ្មានការរាំងស្ទះ។ វិធានការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10992",
  "languageVersionId": "2445",
  "visibilityVersion": "7",
  "versionToken": "a1.QCcH25ZSr0meopNIik83dfIr45SLc3fAsGAHMc4LqQ8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។