សម្ដេចតេជោ ហ៊ុន សែន សរសើរគ្រូពេទ្យកម្ពុជាដែលព្យាបាលជម្ងឺខូចក្រលៀនអ្នកគ្រូម៉ូវ សុផាន់ ដោយជោគជ័យ
យោងសំណេរផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០២៦បានឲ្យដឹងថា៖មួយរយៈខ្ញុំបានសន្យាជាមួយកូនស្រីម៉ូវ សុផាន់ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជម្ងឺតម្រងនោម(ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។ ក្រោយលាងឈាមជាប្រចាំរង់ចាំការព្យាបាលនិងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជានិងគ្រូពេទ្យបារាំងនៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រីម៉ូវ សុផាន់បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។
ខ្លឹមសារប្រភព
យោងសំណេរផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០២៦បានឲ្យដឹងថា៖មួយរយៈខ្ញុំបានសន្យាជាមួយកូនស្រីម៉ូវ សុផាន់ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជម្ងឺតម្រងនោម(ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។
ក្រោយលាងឈាមជាប្រចាំរង់ចាំការព្យាបាលនិងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជានិងគ្រូពេទ្យបារាំងនៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រីម៉ូវ សុផាន់បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។
សូមអរគុណក្រុមគ្រូពេទ្យកម្ពុជានិងបារាំងពិសេសអ្នកបរិច្ចាគក្រលៀនដើម្បីឲ្យកូនស្រីម៉ូវ សុផាន់បានរស់(បើគ្មានក្រលៀនដូរកូនស្រីរង់ចាំថ្ងៃស្លាប់ប៉ុណ្ណោះ)។ពុកម៉ែនិងតាមជួយកូនទាំងពីរទាំងអ្នកផ្តល់ក្រលៀនទាំងអ្នកទទួលក្រលៀនបន្តទៀត។
ប្រទេសយើងអាចព្យាបាលជម្ងឺបែបនេះបានច្រើនករណីហើយមិនចាំបាច់ទៅដេករង់ចាំនៅប្រទេសក្រៅទៀតទេ៕
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10724",
"languageVersionId": "2169",
"visibilityVersion": "7",
"versionToken": "a1.ex--6ThA2iyEY1p1E0F_Fb7OD5KjFOymMD7c4ckcMeM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
