ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សម្ដេចតេជោ ហ៊ុន សែន សរសើរគ្រូពេទ្យកម្ពុជាដែលព្យាបាលជម្ងឺខូចក្រលៀនអ្នកគ្រូម៉ូវ សុផាន់ ដោយជោគជ័យ

យោងសំណេរផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០២៦បានឲ្យដឹងថា៖មួយរយៈខ្ញុំបានសន្យាជាមួយកូនស្រីម៉ូវ សុផាន់ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជម្ងឺតម្រងនោម(ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។

ក្រោយលាងឈាមជាប្រចាំរង់ចាំការព្យាបាលនិងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជានិងគ្រូពេទ្យបារាំងនៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រីម៉ូវ សុផាន់បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។

សូមអរគុណក្រុមគ្រូពេទ្យកម្ពុជានិងបារាំងពិសេសអ្នកបរិច្ចាគក្រលៀនដើម្បីឲ្យកូនស្រីម៉ូវ សុផាន់បានរស់(បើគ្មានក្រលៀនដូរកូនស្រីរង់ចាំថ្ងៃស្លាប់ប៉ុណ្ណោះ)។ពុកម៉ែនិងតាមជួយកូនទាំងពីរទាំងអ្នកផ្តល់ក្រលៀនទាំងអ្នកទទួលក្រលៀនបន្តទៀត។

ប្រទេសយើងអាចព្យាបាលជម្ងឺបែបនេះបានច្រើនករណីហើយមិនចាំបាច់ទៅដេករង់ចាំនៅប្រទេសក្រៅទៀតទេ៕