មិនថាប្រទេសតូចឬធំ៖ សម្តេចតេជោ ហ៊ុន សែន រំលេចគោលការណ៍ «ស្មើភាព ស្មើសិទ្ធិ» តាមរយៈអនុស្សាវរីយ៍ឆ្នាំ១៩៧៩
សម្ដេចតេជោ ហ៊ុន សែនតាមរយៈសំណេរក្នុងបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦ បានឲ្យដឹងថា៖ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។ អ្នកទទួលខ្ញុំគឺអតីតរដ្ឋមន្ត្រីការបរទេសសហភាពសូវៀតឈ្មោះអង់ដ្រេ ក្រូមីកូ(Andre Gromyko)។
ខ្លឹមសារប្រភព
សម្ដេចតេជោ ហ៊ុន សែនតាមរយៈសំណេរក្នុងបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦ បានឲ្យដឹងថា៖ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។អ្នកទទួលខ្ញុំគឺអតីតរដ្ឋមន្ត្រីការបរទេសសហភាពសូវៀតឈ្មោះអង់ដ្រេ ក្រូមីកូ(Andre Gromyko)។
លោកអង់ដ្រេ ក្រូមីកូកើតឆ្នាំ១៩០៩ដែលពេលនោះគាត់មានអាយុ៧០ឆ្នាំ ឯខ្ញុំកើតឆ្នាំ១៩៥២ទើបអាយុ២៧ឆ្នាំ។
ជំនួបម្ខាងវ័យចំណាស់អាយុ៧០ឆ្នាំច្រើនជាងឪពុករបស់ខ្ញុំនិងតំណាងឲ្យប្រទេសមហាអំណាចលើពិភពលោកនិងម្ខាងទៀតគឺរូបខ្ញុំជាយុវជនទើបមានអាយុ២៧ឆ្នាំតំណាងឲ្យប្រទេសតូចនិងក្រីក្រមួយដែលទើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
មុនជំនួបខ្ញុំពិតជាបារម្ភព្រោះជារដ្ឋមន្ត្រីក្មេងទាំងអាយុក្មេងខ្ចីទាំងចំណេះដឹងផ្នែកការទូតត្រូវចរចាជាមួយអ្នកការទូតវ័យចំណាស់ដែលជាអតីតអគ្គរដ្ឋទូតសូវៀតប្រចាំសហរដ្ឋអាមេរិកក្នុងដំណាក់កាលសង្គ្រាមលោកលើកទី២(1943ដល់1946)។
កំពុងតែគិតខ្ញុំក្រឡេកឃើញរថយន្តដែលខ្ញុំជិះមានទង់ជាតិពីរខាងឆ្វេងជាទង់ជាតិសហភាពសូវៀតចំណែកខាងស្តាំជាទង់ជាតិកម្ពុជា។
ពេលឃើញបែបនេះខ្ញុំក្លាហានភ្លាមដោយគិតថាទោះក្មេងនិងប្រទេសតូចក្រីក្រក៏តំណាងឲ្យរដ្ឋអធិបតេយ្យមួយឯវ័យចំណាស់ប្រទេសធំនិងមានក៏ជាតំណាងឲ្យរដ្ឋអាធិបតេយ្យមួយដូចគ្នា។
ខ្ញុំចាប់យកទស្សនវិជ្ជា(ស្មើភាពស្មើសិទ្ធ)រៀងរហូតមក៕
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10717",
"languageVersionId": "2166",
"visibilityVersion": "5",
"versionToken": "a1.CLl6BKgKn7Pn3jWY6B201PhaPrecPM00341t1IPhugQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
