ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

មិនថាប្រទេសតូចឬធំ៖ សម្តេចតេជោ ហ៊ុន សែន រំលេចគោលការណ៍ «ស្មើភាព ស្មើសិទ្ធិ» តាមរយៈអនុស្សាវរីយ៍ឆ្នាំ១៩៧៩

សម្ដេចតេជោ ហ៊ុន សែនតាមរយៈសំណេរក្នុងបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦ បានឲ្យដឹងថា៖ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។អ្នកទទួលខ្ញុំគឺអតីតរដ្ឋមន្ត្រីការបរទេសសហភាពសូវៀតឈ្មោះអង់ដ្រេ ក្រូមីកូ(Andre Gromyko)។
លោកអង់ដ្រេ ក្រូមីកូកើតឆ្នាំ១៩០៩ដែលពេលនោះគាត់មានអាយុ៧០ឆ្នាំ ឯខ្ញុំកើតឆ្នាំ១៩៥២ទើបអាយុ២៧ឆ្នាំ។
ជំនួបម្ខាងវ័យចំណាស់អាយុ៧០ឆ្នាំច្រើនជាងឪពុករបស់ខ្ញុំនិងតំណាងឲ្យប្រទេសមហាអំណាចលើពិភពលោកនិងម្ខាងទៀតគឺរូបខ្ញុំជាយុវជនទើបមានអាយុ២៧ឆ្នាំតំណាងឲ្យប្រទេសតូចនិងក្រីក្រមួយដែលទើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
មុនជំនួបខ្ញុំពិតជាបារម្ភព្រោះជារដ្ឋមន្ត្រីក្មេងទាំងអាយុក្មេងខ្ចីទាំងចំណេះដឹងផ្នែកការទូតត្រូវចរចាជាមួយអ្នកការទូតវ័យចំណាស់ដែលជាអតីតអគ្គរដ្ឋទូតសូវៀតប្រចាំសហរដ្ឋអាមេរិកក្នុងដំណាក់កាលសង្គ្រាមលោកលើកទី២(1943ដល់1946)។

កំពុងតែគិតខ្ញុំក្រឡេកឃើញរថយន្តដែលខ្ញុំជិះមានទង់ជាតិពីរខាងឆ្វេងជាទង់ជាតិសហភាពសូវៀតចំណែកខាងស្តាំជាទង់ជាតិកម្ពុជា។
ពេលឃើញបែបនេះខ្ញុំក្លាហានភ្លាមដោយគិតថាទោះក្មេងនិងប្រទេសតូចក្រីក្រក៏តំណាងឲ្យរដ្ឋអធិបតេយ្យមួយឯវ័យចំណាស់ប្រទេសធំនិងមានក៏ជាតំណាងឲ្យរដ្ឋអាធិបតេយ្យមួយដូចគ្នា។
ខ្ញុំចាប់យកទស្សនវិជ្ជា(ស្មើភាពស្មើសិទ្ធ)រៀងរហូតមក៕