បាក់បង្គោលរបារទទឹងផ្លូវនៅស្ពានឥន្ទធនូខេត្តកំពត !មន្ទីរសាធារណការ និងដឹកជញ្ជូន ហាមឃាត់រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត
បន្ទាប់ពីមានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ មេត្តាជ្រាបថា មានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ដូច្នេះហាមឃាត់រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត សូមធ្វើការហាមឃាត់ រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត ហើយមន្ទីរនឹងធ្វើការជួសជុលបង្គោលរបារទទឹងផ្លូវ នោះឡើងវិញជាបន្ទាន់។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10774",
"languageVersionId": "2245",
"visibilityVersion": "5",
"versionToken": "a1.U9h9kBEOauNr3nOiOMMndaYS8dD0uFatDKErGN-ZXS0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
