ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

បាក់បង្គោលរបារទទឹងផ្លូវនៅស្ពានឥន្ទធនូខេត្តកំពត !មន្ទីរសាធារណការ និងដឹកជញ្ជូន ហាមឃាត់រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត

បន្ទាប់ពីមានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៦នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ មេត្តាជ្រាបថា មានករណីបាក់បង្គោលរបារទទឹងផ្លូវសម្រាប់ហាមរថយន្តឆ្លងកាត់ នៅស្ពាន ឥន្ទធនូ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ដូច្នេះហាមឃាត់រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត។
ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត សូមធ្វើការហាមឃាត់ រថយន្តគ្រប់ប្រភេទមិនឱ្យចរាចរណ៍នៅលើស្ពានជាដាច់ខាត ហើយមន្ទីរនឹងធ្វើការជួសជុលបង្គោលរបារទទឹងផ្លូវ នោះឡើងវិញជាបន្ទាន់។

គួរបញ្ជាក់ផងដែរ ស្ពានឥន្ទធនូ ជាស្ពានឆ្លងព្រែកកំពង់បាយ ហើយត្រូវបានសាងសង់តាំង ពីសម័យអាណានិគមបារាំង បច្ចុប្បន្ននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចអនុញ្ញាតឱ្យត្រឹមតែត្រីចក្រយានយន្ត ទោចក្រយានយន្ត ទោចក្រយាន និងអ្នកថ្មើរជើងធ្វើចរាចរណ៍ឆ្លងកាត់តែប៉ុណ្ណោះ។