នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បង្កើនការអប់រំអ្នកបើកបររថយន្តក្រុង និងតាក់ស៊ី ដើម្បីទប់ស្កាត់គ្រោះថ្នាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងណែនាំអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តតាក់ស៊ី នៅចំណតរថយន្ត ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដើម្បីពង្រឹងសុវត្ថិភាពធ្វើដំណើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ សកម្មភាពនេះ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10798",
"languageVersionId": "2309",
"visibilityVersion": "7",
"versionToken": "a1.zYInnzqwJXkx-VL5nlGy3t0nZbdYxICT0Wt4aCEqog4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
