ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរវៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងជឿជាក់លើគោលដៅកំណើនពីរខ្ទង់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៨,០២% ក្នុងឆ្នាំ២០២៥ និង ៩,០១% ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦។ សមិទ្ធផលនេះបានបង្ហាញពីវឌ្ឍនភាពនៃសេដ្ឋកិច្ចវៀតណាម និងសមត្ថភាពក្នុងការរក្សាកំណើនក្នុងកម្រិតខ្ពស់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសម្រេចបានកំណើនសេដ្ឋកិច្ច ៨,០២% ក្នុងឆ្នាំ២០២៥ និង ៩,០១% ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦។ សមិទ្ធផលនេះបានបង្ហាញពីវឌ្ឍនភាពនៃសេដ្ឋកិច្ចវៀតណាម និងសមត្ថភាពក្នុងការរក្សាកំណើនក្នុងកម្រិតខ្ពស់។ ថ្លែងកោតសរសើរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមបែបនេះក្នុងឱកាសជំនួបពិភាក្សាការងារនារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នានេះ សម្តេចធិបតីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ វៀតណាមនឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ពីរខ្ទង់ ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ខួបមួយរយឆ្នាំទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10790",
  "languageVersionId": "2285",
  "visibilityVersion": "4",
  "versionToken": "a1.SsGdQWleN20c79-1UaWOBgdRpYaWApYX79n7Del6To4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។