បើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវដឹង! កំណត់ល្បឿនតាមប្រភេទយានយន្ត ដើម្បីសុវត្ថិភាព
ដើម្បីបង្កើនសុវត្ថិភាពក្នុងឳកាសពីធីបុណ្យភ្ជុំបិណ្ឌនេះអ្នកបើកបរដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គួរយល់ដឹងឱ្យបានច្បាស់អំពីល្បឿនអប្បបរមា និងអតិបរមាដែលបានកំណត់តាមប្រភេទយានយន្ត។ ល្បឿនទាបបំផុត(អប្បបរមា) និងខ្ពស់បំផុត(អតិបរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖ - ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល - ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺមីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ - ល្បឿន 60 - 80km/h រថយន្តសណ្តោង សឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត ចំពោះទីតាំងដែលមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវគោរពតាមការកំណត់នៅលើផ្លាកសញ្ញាជាកំហិត ជំនួសឱ្យល្បឿនអតិបរមាទូទៅតាមប្រភេទយានយន្ត។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10788",
"languageVersionId": "2279",
"visibilityVersion": "5",
"versionToken": "a1.Pv3gyLYbBGwg745Uv4AB0Pi9NEpmmYJHC2W-iwonEXs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
