ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្យុះទី២៩ «កូហ្គូម៉ា» វិវត្តជាព្យុះសង្ឃរា និងបន្តជះឥទ្ធិពលលើកម្ពុជា រយៈពេល ៣ថ្ងៃជាប់គ្នា

ព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) បានវិវត្តទៅជាព្យុះសង្ឃរា ហើយនៅតែបន្តជះឥទ្ធិពលលើប្រទេសកម្ពុជា បើទោះបីជាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក៏ដោយ។ យោងតាមការព្យាករ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួលរួមមាន៖ តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) បានវិវត្តទៅជាព្យុះសង្ឃរា ហើយនៅតែបន្តជះឥទ្ធិពលលើប្រទេសកម្ពុជា បើទោះបីជាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក៏ដោយ។ យោងតាមការព្យាករ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួលរួមមាន៖ តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣១°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០%។ តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៤°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៥០% ខណៈកម្ពស់រលកសមុទ្រមានចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។ អាជ្ញាធរនិងស្ថាប័នជំនាញសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ និងប្រជានេសាទ ព្រមទាំងអ្នកធ្វើដំណើរតាមផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្របោកបក់ខ្លាំង៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11587",
  "languageVersionId": "3666",
  "visibilityVersion": "5",
  "versionToken": "a1.KDj2jv6fOBEEN629Ft-UiJiktAISLVVkCHBekRiL8pU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។