ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សោកស្តាយជាពន់ពេក! ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ និង ៤នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេល នៅខេត្តកំពត

ហេតុការណ៍គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចព្រែកកំពង់បាយ ខេត្តកំពត ខណៈកុមារ ៥នាក់បានចុះលេងទឹក ហើយជួបឧបទ្ទវហេតុលង់ទឹកទាំងអស់គ្នា។ ភ្លាមៗនោះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ហេតុការណ៍គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចព្រែកកំពង់បាយ ខេត្តកំពត ខណៈកុមារ ៥នាក់បានចុះលេងទឹក ហើយជួបឧបទ្ទវហេតុលង់ទឹកទាំងអស់គ្នា។ ភ្លាមៗនោះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។ ជាលទ្ធផល សមត្ថកិច្ចបានសង្គ្រោះកុមារ ៤នាក់រួចផុតពីគ្រោះថ្នាក់ ខណៈកុមារប្រុសម្នាក់ឈ្មោះ អែម ភក្តី អាយុ ៧ឆ្នាំ (មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល) បានលង់ទឹកបាត់បង់ជីវិត ។ ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញបានបញ្ជាក់ថាកុមាររងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារទទួលយកទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11625",
  "languageVersionId": "3755",
  "visibilityVersion": "4",
  "versionToken": "a1.fZbaAX6uJtA7LfujDAZl1UdgzqIBPPrXfiVBXijvS4c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។