ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ថ្ងៃទី១៥ តុលា៖ ខួប១៤ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃគម្រប់ខួប១៤ឆ្នាំហើយ នៃការយាងសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិខ្មែរ ដែលបានយាងសោយទិវង្គតនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមថ្វាយនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះអង្គ ដែលបានបូជាព្រះកាយពល និងលះបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការតស៊ូដើម្បីឯករាជ្យជាតិខ្មែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃគម្រប់ខួប១៤ឆ្នាំហើយ នៃការយាងសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិខ្មែរ ដែលបានយាងសោយទិវង្គតនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមថ្វាយនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះអង្គ ដែលបានបូជាព្រះកាយពល និងលះបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការតស៊ូដើម្បីឯករាជ្យជាតិខ្មែរ។ ជាមួយគ្នានេះ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11815",
  "languageVersionId": "3893",
  "visibilityVersion": "5",
  "versionToken": "a1.APEG0ZwHwhBmg0pKWrlmYDtJ9irHXbw4o7TSFjFIT0A"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។