ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃគម្រប់ខួប១៤ឆ្នាំហើយ នៃការយាងសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិខ្មែរ ដែលបានយាងសោយទិវង្គតនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមថ្វាយនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះអង្គ ដែលបានបូជាព្រះកាយពល និងលះបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការតស៊ូដើម្បីឯករាជ្យជាតិខ្មែរ។
ជាមួយគ្នានេះ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងសោយសុខក្នុងព្រះបរមសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
