MARSOL Group ដែលជាក្រុមហ៊ុនរៀបចំជំនួបធុរកិច្ច (B2B) ដ៏ធំនៅអាស៊ែបៃហ្សង់ នឹងមកទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ វិនិយោគនៅកម្ពុជា!
(អាស៊ែរបៃហ្សង់)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Bilal Gasimli នាយកក្រុមហ៊ុន MARSOL Group និងសមាជិករបស់ក្រុមហ៊ុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទាក់ទាញព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិធំៗ មករៀបចំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។ ជាកិច្ចចាប់ផ្ដើម តំណាងក្រុមហ៊ុន បានបញ្ជាក់ពីគម្រោងរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងធុរកិច្ចនៅកម្ពុជា (FAM Trip) នាពេលខ្លីខាងមុខ សម្រាប់សហគ្រិនជាសមាជិករបស់ខ្លួន និងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដោយបាន ស្នើសុំកិច្ចសម្របសម្រួលពីក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍គណៈប្រតិភូដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "12383",
"languageVersionId": "4571",
"visibilityVersion": "7",
"versionToken": "a1.kIt-NB9wbB45kL9lpuAaxRDhQZxfrJAGskk4u-7uFck"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
