រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

MARSOL Group ដែលជាក្រុមហ៊ុនរៀបចំជំនួបធុរកិច្ច (B2B) ដ៏ធំនៅអាស៊ែបៃហ្សង់ គ្រោងមកទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ វិនិយោគនៅកម្ពុជា!

សេចក្តីសង្ខេប

ក្នុងជំនួបនៅបាគូ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន MARSOL Group បានបង្ហាញផែនការនាំសហគ្រិន និងក្រុមហ៊ុនទេសចរណ៍មកស្វែងយល់សក្តានុពលកម្ពុជា។ លោក ហួត ហាក់ បានស្វាគមន៍គម្រោង និងការសហការទាក់ទាញព្រឹត្តិការណ៍ពាណិជ្ជកម្ម។

(អាស៊ែរបៃហ្សង់)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Bilal Gasimli នាយកក្រុមហ៊ុន MARSOL Group និងសមាជិករបស់ក្រុមហ៊ុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទាក់ទាញព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិធំៗ មករៀបចំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់។

ជាកិច្ចចាប់ផ្ដើម តំណាងក្រុមហ៊ុន  បានបញ្ជាក់ពីគម្រោងរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងធុរកិច្ចនៅកម្ពុជា (FAM Trip) នាពេលខ្លីខាងមុខ សម្រាប់សហគ្រិនជាសមាជិករបស់ខ្លួន និងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដោយបាន ស្នើសុំកិច្ចសម្របសម្រួលពីក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍គណៈប្រតិភូដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងធុរកិច្ចនៅកម្ពុជា (FAM Trip) ដែលរៀបចំដោយក្រុមហ៊ុននាំមុខនៅសាធារណរដ្ឋអាស៊ែបៃហ្សង់មួយនេះ។

ក្រសួងទេសចរណ៍ នឹងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីផ្តល់កិច្ចសម្របសម្រួលដល់គណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់នេះ ដើម្បីស្វែងយល់ពីគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលនានានៅកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍ខ្នាតធំជាច្រើននាពេលអនាគត ឱ្យរលូន និងប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងបង្កើតឱកាសទាក់ទាញព្រឹត្តិការណ៍អន្តរជាតិធំៗ មកប្រារព្ធនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន MARSOL Group មានជំនាញក្នុងការរៀបចំជំនួបធុរកិច្ច កម្មវិធីបណ្តាញទំនាក់ទំនងធុរកិច្ច សន្និសីទ ពិព័រណ៍ និងដំណើរទស្សនកិច្ចធុរកិច្ចក្នុងតំបន់ និងអន្តរជាតិតាំងពីឆ្នាំ២០១៧ មក និងមានសមាជិកក្លឹបជិត៦០០៕ដោយ៖ ស្រីពី

MARSOL Group ដែលជាក្រុមហ៊ុនរៀបចំជំនួបធុរកិច្ច (B2B) ដ៏ធំនៅអាស៊ែបៃហ្សង់ គ្រោងមកទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ វិនិយោគនៅកម្ពុជា!

MARSOL Group ដែលជាក្រុមហ៊ុនរៀបចំជំនួបធុរកិច្ច (B2B) ដ៏ធំនៅអាស៊ែបៃហ្សង់ គ្រោងមកទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ វិនិយោគនៅកម្ពុជា!

MARSOL Group ដែលជាក្រុមហ៊ុនរៀបចំជំនួបធុរកិច្ច (B2B) ដ៏ធំនៅអាស៊ែបៃហ្សង់ គ្រោងមកទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ វិនិយោគនៅកម្ពុជា!

អត្ថបទមុនៗក្នុងផ្នែកនេះ