ភាពកក់ក្ដៅក្រោយឱកាសភ្ជុំបិណ្ឌ៖ អំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់បុគ្គលិកអនាម័យ និងអ្នកថែទាំសួនចំនួន ១៤៩នាក់
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់បុគ្គលិកសម្អាតអនាម័យតាមដងផ្លូវ និងតាមឆ្នេរសមុទ្រ ព្រមទាំងក្រុមការងារកាត់ស្មៅថែទាំសួនច្បាររបស់មន្ទីរសាធារណការ និងក្រុមការងារថែទាំដើមឈើរបស់មន្ទីរកសិកម្ម សរុបចំនួន ១៤៩នាក់ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនកម្មករ-បុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មក្នុងការបំពេញការងារកន្លងមក។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11882",
"languageVersionId": "3980",
"visibilityVersion": "4",
"versionToken": "a1.X3uS8xr1uMS6WO7Efo_Ash6h_q_ycQnzSUBbnlDW_iA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
