ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការតាមដានសភាពការណ៍សន្តិសុខ និងស្ថិរភាពតាមព្រំដែនកម្ពុជា-ថៃ

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពពេញលេញតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រចាំបញ្ជាវេនទី៤ នៅទីបញ្ជាការដ្ឋាននាយកដ្ឋានអង្គរក្ស ក្នុងគោលដៅក្តាប់ឱ្យបានជាប់នូវរាល់បច្ចុប្បន្នភាពសភាពការណ៍ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ កិច្ចប្រជុំប្រចាំបញ្ជានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពជំនាញសំខាន់ៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ តំណាងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងអនុប្រធាននាយកដ្ឋានអក្សរសម្ងាត់ តំណាងអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ តំណាងការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពពេញលេញតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រចាំបញ្ជាវេនទី៤ នៅទីបញ្ជាការដ្ឋាននាយកដ្ឋានអង្គរក្ស ក្នុងគោលដៅក្តាប់ឱ្យបានជាប់នូវរាល់បច្ចុប្បន្នភាពសភាពការណ៍ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ កិច្ចប្រជុំប្រចាំបញ្ជានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពជំនាញសំខាន់ៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រួមមាន៖ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ តំណាងប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងអនុប្រធាននាយកដ្ឋានអក្សរសម្ងាត់ តំណាងអនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ តំណាងការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ការដាក់ពង្រាយ និងចាត់តាំងក្រុមប្រចាំបញ្ជានេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការទទួលខុសត្រូវខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការគ្រប់គ្រងសភាពការណ៍ទូទៅឱ្យបានទាន់ពេលវេលា ការពារបូរណភាពទឹកដី និងធានាឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នជាប្រចាំ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11884",
  "languageVersionId": "3991",
  "visibilityVersion": "5",
  "versionToken": "a1.P7Z2DbARnKzYUD0E_g47dW7B7elZkJfNgPW6ZtbMzE4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។