ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាមេរិកពិចារណាប្រើគ្រាប់បែកយក្សដែលមានរហ័សនាម «ម្តាយនៃគ្រាប់បែកទាំងអស់» វាយប្រហារលើអ៊ីរ៉ង់!

យោងតាមចុះផ្សាយរបស់សារព័ត៌មាន CNN ដែលបានដកស្រង់សម្តីពីមន្ត្រីអាមេរិកដែលដឹងច្បាស់ពីបញ្ហានេះបានទម្លាយឱ្យដឹងថា កងទ័ពអាមេរិក កំពុងបង្កើតផែនការវាយប្រហារថ្មីមួយ ដែលអាចរួមបញ្ចូលទាំងការប្រើប្រាស់គ្រាប់បែក GBU-43/B Massive Ordnance Air Blast Bomb ដែលត្រូវបានស្គាល់ជាទូទៅថាជា «ម្តាយនៃគ្រាប់បែកទាំងអស់» ឬ Mother of all bombs ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យបើកប្រតិបត្តិការប្រយុទ្ធសារជាថ្មី។ ការដាក់ពង្រាយគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនេះ នឹងបង្ហាញពីការបោះជំហានឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងជម្លោះនេះ ទោះបីជាផែនការនេះ មិនទាន់បញ្ជាក់ជាផ្លូវការក៏ដោយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមចុះផ្សាយរបស់សារព័ត៌មាន CNN ដែលបានដកស្រង់សម្តីពីមន្ត្រីអាមេរិកដែលដឹងច្បាស់ពីបញ្ហានេះបានទម្លាយឱ្យដឹងថា កងទ័ពអាមេរិក កំពុងបង្កើតផែនការវាយប្រហារថ្មីមួយ ដែលអាចរួមបញ្ចូលទាំងការប្រើប្រាស់គ្រាប់បែក GBU-43/B Massive Ordnance Air Blast Bomb ដែលត្រូវបានស្គាល់ជាទូទៅថាជា «ម្តាយនៃគ្រាប់បែកទាំងអស់» ឬ Mother of all bombs ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យបើកប្រតិបត្តិការប្រយុទ្ធសារជាថ្មី។ ការដាក់ពង្រាយគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកនេះ នឹងបង្ហាញពីការបោះជំហានឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងជម្លោះនេះ ទោះបីជាផែនការនេះ មិនទាន់បញ្ជាក់ជាផ្លូវការក៏ដោយ។ គ្រាប់បែក Mother of all bombs ឬ ម្តាយនៃគ្រាប់បែកទាំងអស់ នេះ គឺជាអាវុធមហាបំផ្លិចបំផ្លាញកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើងជាចម្បងសម្រាប់វាយប្រហារគោលដៅលើផ្ទៃដី ប៉ុន្តែការពិចារណានាំយកអាវុធនេះមកប្រើប្រាស់ក្នុងវិបត្តិជាមួយអ៊ីរ៉ង់ កំពុងដាក់ប្រទេសទាំងពីរឱ្យស្ថិតក្នុងរបត់ដ៏គ្រោះថ្នាក់បំផុតដែលពិបាកនឹងស្មានទុកជាមុន៕អត្ថបទដោយ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "12295",
  "languageVersionId": "4475",
  "visibilityVersion": "6",
  "versionToken": "a1._a8gqt1pC4nDoYnlt_5e_zhQRhnkcW8HykWH3OfvuJc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។