ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបណ្តេញជនជាតិឥណ្ឌូនេស៊ី ១៨០នាក់ចេញពីប្រទេស ក្រោយពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

កម្ពុជាបានបន្តចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានបណ្តេញជនជាតិឥណ្ឌូនេស៊ីសរុប ១៨០នាក់ (ស្រី ២៩នាក់) ចេញពីប្រទេស តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការបណ្តេញជនបរទេសខុសច្បាប់ទ្រង់ទ្រាយធំនេះ ធ្វើឡើងស្របតាមបទបញ្ជាដាច់ខាតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆ្លងដែន ដោយសម្តេចធិបតីធ្លាប់បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ណាមួយ ឆ្លៀតយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសឆបោក បង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ហើយអាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្តេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។

កម្ពុជាបានបន្តចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានបណ្តេញជនជាតិឥណ្ឌូនេស៊ីសរុប ១៨០នាក់ (ស្រី ២៩នាក់) ចេញពីប្រទេស តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។



ប្រតិបត្តិការបណ្តេញជនបរទេសខុសច្បាប់ទ្រង់ទ្រាយធំនេះ ធ្វើឡើងស្របតាមបទបញ្ជាដាច់ខាតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆ្លងដែន ដោយសម្តេចធិបតីធ្លាប់បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ណាមួយ ឆ្លៀតយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសឆបោក បង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ហើយអាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្តេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។


ក្រោមការដឹកនាំ និងតម្រង់ទិសផ្ទាល់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចជំនាញកំពុងបង្កើនសកម្មភាពយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសបច្ចេកវិទ្យាគ្រប់រូបភាព តាមរយៈការស្រាវជ្រាវវែកមុខឈានទៅបង្ក្រាបដល់មេខ្លោងធំៗ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលចាញ់បោកគេ ឱ្យទទួលបានសេរីភាព និងធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសកំណើតវិញប្រកបដោយសុវត្ថិភាព៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…