ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក Lula ឈ្នះឆ្នោតកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៤ នៅប្រទេសប្រេស៊ីល

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

លោក Lula da Silva ប្រធានាធិបតីចាស់វស្សារបស់ប្រទេសប្រេស៊ីល បានឈ្នះការបោះឆ្នោតជាថ្មីម្តងទៀត បន្ទាប់ពីការប្រកួតប្រជែងយ៉ាងក្តៅគគុក ដោយបានយកឈ្នះលើគូប្រជែងស្តាំនិយម គឺលោក Flávio Bolsonaro។ នេះគឺជាជ័យជម្នះលើកទី ៤ របស់លោក Lula ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយលោកធ្លាប់បានកាន់តំណែងចំនួន ២ អាណត្តិចាប់ពីខែមករា ឆ្នាំ ២០០៣ ដល់ខែធ្នូ ឆ្នាំ ២០១០ និងបានវិលត្រឡប់មកកាន់តំណែងសារជាថ្មីចាប់ពីខែមករា ឆ្នាំ ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន។

លោក Lula da Silva ប្រធានាធិបតីចាស់វស្សារបស់ប្រទេសប្រេស៊ីល បានឈ្នះការបោះឆ្នោតជាថ្មីម្តងទៀត បន្ទាប់ពីការប្រកួតប្រជែងយ៉ាងក្តៅគគុក ដោយបានយកឈ្នះលើគូប្រជែងស្តាំនិយម គឺលោក Flávio Bolsonaro។
នេះគឺជាជ័យជម្នះលើកទី ៤ របស់លោក Lula ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយលោកធ្លាប់បានកាន់តំណែងចំនួន ២ អាណត្តិចាប់ពីខែមករា ឆ្នាំ ២០០៣ ដល់ខែធ្នូ ឆ្នាំ ២០១០ និងបានវិលត្រឡប់មកកាន់តំណែងសារជាថ្មីចាប់ពីខែមករា ឆ្នាំ ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន។


លោក Lula វ័យ ៨០ ឆ្នាំ ដែលជាអតីតកម្មកររោងចក្រដែករូបនេះ ឈរឈ្មោះជាប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ ១៩៨៩ នឹងឡើងកាន់តំណែងលើកដំបូងក្នុងឆ្នាំ ២០០៣ ខណៈដែលអាណត្តិថ្មីរបស់លោក នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៧ ខាងមុខ៕អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…