ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថានទូតឥណ្ឌាប្រកាសអាសន្ន និងព្រមានធ្ងន់ៗ! ហាមពលរដ្ឋខ្លួននៅអារ៉ាប៊ីសាអូឌីត ថត ឬចែករំលែករូបភាពនៃការវាយប្រហារជាដាច់ខាត!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ស្ថានទូតឥណ្ឌាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីណែនាំជាបន្ទាន់ និងព្រមានយ៉ាងម៉ឺងម៉ាត់បំផុតទៅកាន់ប្រជាពលរដ្ឋខ្លួនទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យគោរពច្បាប់ក្នុងស្រុកជាដាច់ខាត ដោយហាមឃាត់មិនឱ្យមានការថតរូប ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាន រូបភាព និងវីដេអូ ដែលពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារតាមអាកាស ដែលកំពុងកើតឡើងរវាងក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីតនោះឡើយ។ ស្ថានទូតឥណ្ឌាបានចេញសេចក្តីព្រមាននេះ បន្ទាប់ពីអគ្គនាយកដ្ឋានការពារស៊ីវិលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់យ៉ាងច្បាស់ៗថា ការថត ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានដែលពាក់ព័ន្ធនឹងប្រតិបត្តិការបាញ់ស្ទាក់កម្ទេចមីស៊ីល ដ្រូន និងទីតាំងធ្លាក់ ដែលរងការប៉ះពាល់ នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់យ៉ាងធ្ងន់ធ្ងរ។

ស្ថានទូតឥណ្ឌាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីណែនាំជាបន្ទាន់ និងព្រមានយ៉ាងម៉ឺងម៉ាត់បំផុតទៅកាន់ប្រជាពលរដ្ឋខ្លួនទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យគោរពច្បាប់ក្នុងស្រុកជាដាច់ខាត ដោយហាមឃាត់មិនឱ្យមានការថតរូប ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាន រូបភាព និងវីដេអូ ដែលពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារតាមអាកាស ដែលកំពុងកើតឡើងរវាងក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីតនោះឡើយ។

ស្ថានទូតឥណ្ឌាបានចេញសេចក្តីព្រមាននេះ បន្ទាប់ពីអគ្គនាយកដ្ឋានការពារស៊ីវិលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់យ៉ាងច្បាស់ៗថា ការថត ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានដែលពាក់ព័ន្ធនឹងប្រតិបត្តិការបាញ់ស្ទាក់កម្ទេចមីស៊ីល ដ្រូន និងទីតាំងធ្លាក់ ដែលរងការប៉ះពាល់ នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់យ៉ាងធ្ងន់ធ្ងរ។

បន្ថែមពីនេះ ប្រទេសឥណ្ឌា ក៏បានប្រកាសផ្អាកជើងហោះហើររបស់ក្រុមហ៊ុន Air India និង Air India Express ផងដែរ ដោយជើងហោះហើរចេញ-ចូលទីក្រុង រីយ៉ាដ និង ដាំម៉ាម នឹងត្រូវបន្តផ្អាករហូតដល់ថ្ងៃទី ៧ ខែវិច្ឆិកា ខាងមុខ ខណៈជើងហោះហើរ ចេញ-ចូលទីក្រុង ជេដដាហ៍ នឹងត្រូវផ្អាករហូតដល់ថ្ងៃទី ៣១ ខែតុលា ខាងមុខ។

ការប្រកាសព្រមានក្ដៅៗនេះ ធ្វើឡើងនៅចំពេលដែលស្ថានការណ៍សង្គ្រាមផ្លូវអាកាសកាន់តែឡើងកម្ដៅរវាងកងកម្លាំងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូទី និងបន្ទាប់ពីប្រព័ន្ធការពារអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបាញ់ស្ទាក់ និងកម្ទេចគ្រាប់មីស៊ីលបាលីស្ទិកចំនួន ១០ គ្រាប់ របស់ក្រុមហ៊ូទី៕អត្ថបទ៖ រិទ្ធី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…