ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្រ្តីជំនាញខេត្តក្រចេះ បង្ក្រាបបទល្មើសធនធានធម្មជាតិបាន២២៨ករណី បញ្ជូនសំណុំរឿងទៅតុលាការបាន៤៧សំណុំរឿង

សេចក្តីសង្ខេប

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៦ នេះបានចុះល្បាតយ៉ាងសកម្មចំនួន ១,៤១៥លើក និងបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២២៨ករណី។ លទ្ធផលនៃការបង្រ្កាបបទល្មើស ដែលសម្រេចបានរួមមាន៖ បទល្មើសទន្ទ្រានដីព្រៃ ចំនួន ១២១ ករណី បទល្មើសព្រៃឈើចំនួន ៣៧ ករណី បទល្មើសសត្វព្រៃចំនួន ៥៥ ករណី បទល្មើសឡធ្យូងខុសច្បាប់ចំនួន ៣៦ ករណី និងបទល្មើសសាងសង់រោងខុសច្បាប់ចំនួន ២៧ ករណី។

តាមក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងប្រតិបត្តិការកន្លងមកនេះមន្រ្តីជំនាញ បានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចំនួន៤៧ សំណុំរឿង (៣៩ ករណីជាសំណុំរឿងទន្ទ្រានដីព្រៃយកជាកម្មសិទ្ធ និង៨ ករណីជាសំណុំរឿងបទល្មើសព្រៃឈើ)។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះដែរ ការអនុវត្តវិធានការច្បាប់បានទទួលសាលក្រមស្ថាពររបស់សាលាដំបូងខេត្ត រឹបអូសមកជាដីរដ្ឋបាន ៤៤៧,៩៨ ហិកតា និងបានបញ្ជូនជនសង្សយ័ទៅសាលាដំបូងខេត្តបានចំនួន៦នាក់ ។

សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្ហាញលទ្ធផលការងារក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិទាំង៦ ក្នុងភូមិសាស្រ្តខេត្តក្រចេះ រួមមាន៖ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសតត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសំបូរ និងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភ-សត្វតោ ដែលមានទំហំដីចំនួន ២៨៣ ១៨០ ហិកតា ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…