នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ គណៈគ្រប់គ្រងអនុវិទ្យាល័យសម្ដេចឪ បានចុះធ្វើយុទ្ធនាការកៀរគរ និងប្រមូលសិស្សតាមមូលដ្ឋាន ដើម្បីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ រួសរាន់នាំបុត្រធីតាមកចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ឱ្យបានទាន់ពេលវេលា។

គណៈគ្រប់គ្រងសាលាបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះឈ្មោះចូលរៀនគឺមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ (ឥតគិតថ្លៃ)។
ឯកសារចាំបាច់ត្រូវភ្ជាប់មកជាមួយរួមមាន៖សំបុត្រកំណើត (ច្បាប់ចម្លង) ចំនួន ១សន្លឹក
រូបថតទំហំ ៤x៦ ចំនួន ៣សន្លឹក។

កាលវិភាគផ្ដល់សេវាទទួលចុះឈ្មោះ៖ ពេលព្រឹក ចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:០០
ពេលរសៀល៖ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:០០ ល្ងាច។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់ទីចាត់ការរដ្ឋបាលនៃអនុវិទ្យាល័យសម្ដេចឪ តាមរយៈលេខទូរស័ព្ទ លេខលោកនាយក៖ 086 979 699 លោកស្រីនាយិការង 098 750 357និង បុគ្គលិកទីចាត់ការ៖ 015 330 838 / 016 693 709៕ដោយ៖ ប៉ៃ សុឃីម








