ប៉ូលិសចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេបានចាប់ខ្លួនបុរសពីរនាក់សារជាថ្មី ក្រោមការសង្ស័យថាបានជួយដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ ក្នុងការរៀបចំផែនការវាយប្រហារនៅមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកក្នុងចក្រភពអង់គ្លេសកាលពីខែមុន។
ប៉ូលិសប្រឆាំងភេរវកម្ម បានប្រាប់ឱ្យដឹងថា បុរសទាំងពីរ ដែលម្នាក់មានអាយុ ២៤ ឆ្នាំ ជនជាតិអង់គ្លេស និងម្នាក់ទៀតអាយុ ២៥ ឆ្នាំ សញ្ជាតិអង់គ្លេស និងអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិ។
នៅក្នុងប្រតិបត្តិការ កងកម្លាំងប៉ូលីសបានជម្លៀសមនុស្សរាប់រយនាក់ចេញពីលំនៅឋានរបស់ពួកគេដែលនៅជិតមូលដ្ឋានទ័ព ខណៈដែលប៉ូលីស បានរកឃើញធុងសាំង នៅក្នុងរថយន្ត ៣ គ្រឿងនៅនឹងកន្លែង ប៉ុន្តែគ្មានគ្រឿងផ្ទុះនោះទេ។
ជាការឆ្លើយតប ប្រទេសអ៊ីរ៉ង់បានបដិសេធការជាប់ពាក់ព័ន្ធ បើទោះបីជាពីពេលមុនខ្លួនធ្លាប់បានប្រកាសចាត់ទុកមូលដ្ឋានណាមួយដែលប្រើប្រាស់ដើម្បីវាយប្រហារលើទឹកដីរបស់ខ្លួន ថាជាគោលដៅវាយប្រហារស្របច្បាប់ក៏ដោយ៕អត្ថបទដោយ៖ រិទ្ធី
ប្រតិបត្តិការណ៍ក្តៅគគុក! ចាប់ខ្លួនមនុស្ស ២ នាក់នៅអង់គ្លេស ក្រោមការសង្ស័យថាជួយអ៊ីរ៉ង់ រៀបចំផែនការវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក!
សេចក្តីសង្ខេប
ប៉ូលិសចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេបានចាប់ខ្លួនបុរសពីរនាក់សារជាថ្មី ក្រោមការសង្ស័យថាបានជួយដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ ក្នុងការរៀបចំផែនការវាយប្រហារនៅមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកក្នុងចក្រភពអង់គ្លេសកាលពីខែមុន។ ប៉ូលិសប្រឆាំងភេរវកម្ម បានប្រាប់ឱ្យដឹងថា បុរសទាំងពីរ ដែលម្នាក់មានអាយុ ២៤ ឆ្នាំ ជនជាតិអង់គ្លេស និងម្នាក់ទៀតអាយុ ២៥ ឆ្នាំ សញ្ជាតិអង់គ្លេស និងអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិ។






