ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញគំនិតផ្តួចផ្តើមលើគម្រោង«ប្រទេសពីរ គោលដៅតែមួយ»!

សេចក្តីសង្ខេប

កម្ពុជា-ឡាវ បានឯកភាពគ្នាពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍លើការជំរុញគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ»។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង។

កម្ពុជា-ឡាវ បានឯកភាពគ្នាពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍លើការជំរុញគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ»។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង។


ក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយផ្អែកលើទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការផ្សព្វផ្សាយទេសចរណ៍រួម ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសទាំងពីរកាន់តែច្រើន។

ភាគីទាំងពីរក៏បានឯកភាព និងបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្សព្វផ្សាយទេសចរណ៍រួម ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍ (FAM Trip) ការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ការតភ្ជាប់គោលដៅទេសចរណ៍ និងការរៀបចំកញ្ចប់ទេសចរណ៍រួម ក៏ដូចជាការជំរុញភាពជាដៃគូរវាងវិស័យឯកជន និងការរៀបចំវេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍ ដែលស្របលើការជំរុញគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» និងការលើកកម្ពស់សកម្មភាពទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ដើម្បីពង្រីកទីផ្សារ បង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមក។


ស្របពេលជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើភាគីឡាវបន្តជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការ និងប្រព័ន្ធឌីជីថល ព្រមទាំងជំរុញការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ព្រមទាំងបានលើកទឹកចិត្តបន្ថែមលើការពង្រឹងកិច្ចសហការរវាងខេត្តជាប់ព្រំដែន និងជំរុញការអនុវត្តគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើតកញ្ចប់ទេសចរណ៍រួម និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…