ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-FAO ពង្រឹងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម!

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ។ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ។
ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុវត្ថិភាពម្ហូបអាហារ ស្តង់ដារ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះលោកស្រី Rebekah Bell និងអង្គការ FAO ដែលបានរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា និងគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដារ មាត្រាសាស្ត្រ ការធ្វើតេស្តវិភាគ និងការវាយតម្លៃទទួលស្គាល់ ដើម្បីគាំទ្រដល់ការកែច្នៃ ផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការនាំចេញ៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…