ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រតនវត្ថុដ៏ពិសិដ្ឋមានតម្លៃស្មើព្រះនគរទាំងមូលទាំង៥ សម្រាប់ស្តេចផែនដី ឡើងគ្រងរាជសម្បត្តិ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

សូមឆ្វេងយល់៖គ្រឿងបញ្ចកកុធភ័ណ្ឌ សម្រាប់ស្តេចផែនដី ទទួលព្រះរាជពិធីរាជាភិសេក ឡើងគ្រងរាជសម្បត្តិ ត្រូវមានគ្រឿងសម្រាប់រាជ្យបញ្ចកកុធភ័ណ្ឌ ឬ រាជកុធភ័ណ្ឌទាំង៥នេះដូចជា៖ ១.( ព្រះមហាមកុដរាជ្យ)ជាគ្រឿងរាជសញ្ញាសម្រាប់ពាក់លើព្រះសិរសា តំណាងឱ្យព្រះរាជឋានៈ សេចក្តីថ្លៃថ្នូរ និងភាពជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ។

សូមឆ្វេងយល់៖គ្រឿងបញ្ចកកុធភ័ណ្ឌ សម្រាប់ស្តេចផែនដី ទទួលព្រះរាជពិធីរាជាភិសេក ឡើងគ្រងរាជសម្បត្តិ ត្រូវមានគ្រឿងសម្រាប់រាជ្យបញ្ចកកុធភ័ណ្ឌ ឬ រាជកុធភ័ណ្ឌទាំង៥នេះដូចជា៖
១.(ព្រះមហាមកុដរាជ្យ)ជាគ្រឿងរាជសញ្ញាសម្រាប់ពាក់លើព្រះសិរសា តំណាងឱ្យព្រះរាជឋានៈ សេចក្តីថ្លៃថ្នូរ និងភាពជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ។

២.( ព្រះខន្ធរាជ្យ)ជាព្រះរាជសស្ត្រាដ៏ស័ក្តិសិទ្ធិ ដែលមានតួនាទីជាគ្រឿងរាជសញ្ញា និងជានិមិត្តរូបនៃអំណាចរាជ្យ ការការពារព្រះរាជាណាចក្រ និងការទ្រទ្រង់យុត្តិធម៌តាមព្រះរាជប្រពៃណី។
៣. ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វ)ជាផ្លិតដែលធ្វើពីរោមសត្វ និងមានដងលម្អយ៉ាងប្រណីត ប្រើក្នុងព្រះរាជពិធី។ វាជាគ្រឿងរាជសញ្ញាដែលបង្ហាញពីកិត្តិយស និងភាពខ្ពង់ខ្ពស់នៃព្រះរាជបវេណី។

៤. ព្រះមហាស្វេតឆត្រ ព្រះរាជបល្ល័ង្ក (ឆត្រពណ៌ស៩ជាន់) គឺជាឆត្រពណ៌សដ៏ខ្ពង់ខ្ពស់ ដែលមានច្រើនជាន់តាមទំនៀមរាជវង្ស។ ក្នុងព្រះរាជពិធី គ្រឿងទាំងនេះតំណាងឱ្យព្រះរាជឋានៈ និងកិត្តិយសនៃព្រះមហាក្សត្រ។
៥. ព្រះសុវណ្ណបាទុកា (សែ្បកជើងមាស) ជាស្បែកជើងមាសដែលប្រើជាគ្រឿងរាជសញ្ញាក្នុងព្រះរាជពិធី។ វាជាផ្នែកមួយនៃគ្រឿងរាជ្យទាំងប្រាំ ដែលមានតម្លៃខាងប្រវត្តិសាស្ត្រ និងប្រពៃណី។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…