ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទូតចិនអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២២ នៃការយាងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ!

សេចក្តីសង្ខេប

ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ សម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យយាងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ព្រមទាំងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាផងដែរ។

ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ សម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យយាងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ព្រមទាំងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាផងដែរ។ ទូលបង្គំទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះអង្គ ប្រជាជនកម្ពុជាដែលពោរពេញដោយសមត្ថភាព និងភាពឧស្សាហ៍ព្យាយាម នឹងបន្តកសាងអនាគតដ៏ភ្លឺស្វាងថែមទៀតសម្រាប់កម្ពុជា។

 

ឯកឧត្តមបានបន្ថែមថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិននិងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ត្រូវបានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម។ ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងព្រះករុណាព្រះមហាក្សត្រ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ចិនរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងការជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពសម្រាប់កុងសុងស៊ីសសំខាន់ៗដែលកំណត់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីឱ្យចំណងមិត្តភាពរវាងចិន និងកម្ពុជា អាចចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ និងបន្តថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ទៀត៕ដោយ៖ ស្រីពី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…