ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជោគជ័យខ្លាំង! កម្ពុជាទទួលបានជំនួយមូលនិធិអន្តរជាតិជាង៦២ម៉ឺនដុល្លារបន្ថែមទៀត ក្នុងសន្និសីទUN នៅប្រទេសអាមេនី

សេចក្តីសង្ខេប

ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសអាមេនី កម្ពុជាទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយទទួលបានការគាំទ្រមូលនិធិពីសហគមន៍អន្តរជាតិចំនួន៦២៩ ៤៧៥ ដុល្លារ ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះជាតិ នៅក្នុងប្រទេស។ តាមក្រសួងបរិស្ថានបានឱ្យដឹងថា ជោគជ័យថ្មីនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ និងមុតស្រួច ក្នុងនោះការដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវអព្យាក្រឹតកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។

ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសអាមេនី កម្ពុជាទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយទទួលបានការគាំទ្រមូលនិធិពីសហគមន៍អន្តរជាតិចំនួន៦២៩ ៤៧៥ ដុល្លារ
ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះជាតិ នៅក្នុងប្រទេស។
 
តាមក្រសួងបរិស្ថានបានឱ្យដឹងថា ជោគជ័យថ្មីនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ និងមុតស្រួច ក្នុងនោះការដាក់ចេញ
«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវអព្យាក្រឹតកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី១៧ អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមជជែក ពីភាក្សា និងថ្លែងសន្ទរកថាគន្លឹះ ស្តីពីកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិការអភិរក្សជីវៈចម្រុះនិងចូលយ៉ាងសកម្មជាបណ្តាប្រទេសក្នុងនាំជាប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជាតិជាតិក្នុងវិស័យបរិស្ថាន ដើម្បីដោះស្រាយបញ្ហាសកល។ ការចូលរួមកន្លងមកនេះ កម្ពុជា សម្រេចបានសមិទ្ធផលកាលពីពេលថ្មីៗក្នុងសន្និសីទ COP17 ឆ្នាំនេះដែរ ដោយទទួលបានបានការគាំទ្រមូលនិធិចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ។


ផ្អែកលើការសម្រេចបានកន្លងមក ក្នុងឱកាស COP17 នៅប្រទេសអាមេនី ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានទទួលមូលនិធិ ពីសហគមន៍អន្តរជាតិ សរុបចំនួន ជាង១,៦លានដុល្លារ ដើម្បីជំរុញចលនាដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…