សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង។
ការផ្តល់ជំនួយនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ព្រមទាំងការជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ ការផ្តល់ពូជស្រូវក៏ជាផ្នែកសំខាន់នៃការគាំទ្រដល់ប្រជាកសិករ ដើម្បីស្តារផលិតកម្មកសិកម្ម និងមានលទ្ធភាពបន្តការដាំដុះឡើងវិញ បន្ទាប់ពីទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវ និងដីស្រែមួយចំនួន។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាបន្ទាន់ ជាពិសេសសុវត្ថិភាព ស្បៀងអាហារ និងការស្តារជីវភាពប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាកសិករអាចវិលត្រឡប់ទៅរកការប្រកបរបរកសិកម្ម និងជីវភាពធម្មតាឡើងវិញ។
សម្ដេចធិបតីបញ្ជាក់ថា៖រាជរដ្ឋាភិបាល មិនព្រងើយកន្តើយចំពោះប្រជាពលរដ្ឋ មិនឱ្យប្រជាពលរដ្ឋស្លាប់ដោយសារការអត់ដី អត់ផ្ទះនោះឡើយ។ ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដអាចដាក់ពាក្យស្នើដីពីរដ្ឋ ដែលមានគម្រោងផ្ដល់ដីការពារព្រៃ និងគម្រោង LASED ដែលនឹងកំពុងអនុវត្ត។
សម្ដេចបន្ថែមទៀតថារាជរដ្ឋាភិបាលនិងនៅក្បែរប្រជាពលរដ្ឋ ជួយសង្គ្រោះប្រជាពលរដ្ឋគ្រាមានអាសន្ន ក្រោយពីសង្គ្រាម គឺកម្ពុជាបានប្រឈមនឹងគ្រោះទឹកជំនន់ថែមទៀត។
យោងតាមរបាយការណ៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់មានចំនួនសរុប ១២៣.០៧២ ហិកតា ក្នុងនោះស្រូវទុំចំនួន ១៥.៦៣៨ ហិកតា និងផ្ទៃដីដំណាំស្រូវចំនួន ៧៤.៣៨៨ ហិកតា។
ដោយឡែក ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម ក៏ទទួលរងផលប៉ះពាល់លើផ្ទៃដីសរុបចំនួន ១៦.៣៧៤ ហិកតាផងដែរ៕អត្ថបទដោយ៖ សុភ័ក្រ្ត
នាយករដ្ឋមន្រ្តីកម្ពុជាចែកពូជស្រូវព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងដើម្បីស្តារជីវភាពនិងបន្តការដាំដុះ
សេចក្តីសង្ខេប
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង។ ការផ្តល់ជំនួយនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ព្រមទាំងការជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។






