នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានការប្រទះឃើញហ្វូងដំរីព្រៃចំនួន ៦ ក្បាល បានចុះមកស៊ី និងបង្កការខូចខាតដល់ផលដំណាំស្រូវរបស់ប្រជាកសិករ នៅចំណុចស្រែត្រពាំងច្រឹក ដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ខាងត្បូងភូមិកោងយ៉ោង ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


យោងតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ហ្វូងដំរីព្រៃទាំង ៦ ក្បាលនេះ គឺជាហ្វូងដំរីដែលធ្លាប់បានផ្លាស់ទីចេញពីភូមិសាស្ត្រស្រុកត្បែងមានជ័យ នាពេលកន្លងមក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅពេលនេះ ហ្វូងដំរីទាំងនោះហាក់បីដូចជាពុំសូវមានការភ័យខ្លាច ឬកោតញញើតនឹងមនុស្សដូចកាលដែលពួកវារស់នៅក្នុងដែនដីស្រុកត្បែងមានជ័យនោះឡើយ៕ដោយ៖ ប៉ៃ សុឃីម








