គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន បានបញ្ជាក់ជាផ្លូវការអំពីការសម្រេច បណ្ដេញមន្ត្រីជាន់ខ្ពស់ចំនួន ៣៣ រូប ចេញពីបក្ស នៅក្នុងកិច្ចប្រជុំរយៈពេល ៤ ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងទីក្រុងប៉េកាំង។
កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេច ដកហូតតំណែង និងបណ្ដេញមន្ត្រីទាំងនោះពីបទល្មើសវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដែលត្រូវបណ្ដេញចេញ រួមមាន៖
លោក Zhang Youxia អតីតមេបញ្ជាការយោធាកំពូលរបស់ប្រទេសចិន និងលោក Liu Jianchao អតីតប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិម ដែលធ្លាប់ជាបេក្ខភាពលេចធ្លោសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស។
ជាមួយគ្នានេះ កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើស លោក Zhang Shengmin មេបញ្ជាការយោធាកំពូលបច្ចុប្បន្ន ឱ្យចូលជាសមាជិកការិយាល័យនយោបាយ ខណៈដែលបច្ចុប្បន្ន លោក Zhang គឺជាសមាជិកមួយរូបក្នុងចំណោមសមាជិកតែពីររូបប៉ុណ្ណោះ នៃគណៈកម្មាធិការយោធាមជ្ឈិម ដោយសមាជិកម្នាក់ទៀតគឺលោកប្រធានាធិបតី ស៊ី ជីនពីង ផ្ទាល់៕ អត្ថបទ៖ រិទ្ធី






