រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ បោះជំហានពង្រីកទីផ្សារទេសចរណ៍ទៅកាន់ប្រទេសប៉ូឡូញ ខណៈក្រុមហ៊ុន ITAKA គ្រោងបើកជើងហោះហើរទេសចរណ៍នៅរដូវត្រជាក់ឆ្នាំក្រោយ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ITAKA ដែលជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ឈានមុខគេនៅប្រទេសប៉ូឡូញ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងការផ្តល់សេវាកម្មទេសចរណ៍ រួមមានកញ្ចប់វិស្សមកាលនៅតាមសណ្ឋាគាររាប់ពាន់កន្លែង កម្មវិធីទស្សនកិច្ចវប្បធម៌ និងដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍ល្បីៗនៅជុំវិញពិភពលោក។

ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅ សក្តានុពល និងវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ដោយផ្តោតលើឱកាសវិនិយោគក្នុងវិស័យសំខាន់ៗ ជាពិសេសវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់ខេត្ត។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុន ITAKA ពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងចូលរួមវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន ITAKA បានបង្ហាញពីលទ្ធភាពក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ និងជើងហោះហើរពិសេស (Charter Flight) ឆ្ពោះមកកាន់ខេត្តព្រះសីហនុ នៅរដូវត្រជាក់ឆ្នាំក្រោយ ប្រសិនបើមិនមានការប្រែប្រួល។ គម្រោងនេះអាចជាចំណុចចាប់ផ្តើមនៃការតភ្ជាប់ទីផ្សារទេសចរណ៍រវាងប្រទេសប៉ូឡូញ និងខេត្តព្រះសីហនុ ព្រមទាំងបង្កើនឱកាសទាក់ទាញភ្ញៀវទេសចរបរទេសមកសម្រាកលំហែកាយ និងស្វែងយល់ពីសក្តានុពលទេសចរណ៍របស់ខេត្ត។
អត្ថបទដោយ៖សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…