រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ សេង សុមេត្តា ចុះពិនិត្យ និងដោះស្រាយបញ្ហាផ្លូវ-ប្រព័ន្ធលូជូនប្រជាពលរដ្ឋក្នុងសង្កាត់លេខ១ និងលេខ៤ ក្រុងព្រះសីហនុ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ ៖ ដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះសំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូរំដោះទឹក ស្ថិតក្នុងសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នេះ លោកជំទាវរដ្ឋលេខាធិការ បានសិក្សា និងវាយតម្លៃលើផលប៉ះពាល់នៃការរំដោះទឹក និងស្ថានភាពផ្លូវធ្វើដំណើរ ដើម្បីពន្លឿនការកែលម្អប្រព័ន្ធលូ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវឱ្យមានគុណភាពរឹងមាំ សំដៅដោះស្រាយបញ្ហាទឹកជន់លិច និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

ខេត្តព្រះសីហនុ ៖ ដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះសំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូរំដោះទឹក ស្ថិតក្នុងសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នេះ លោកជំទាវរដ្ឋលេខាធិការ បានសិក្សា និងវាយតម្លៃលើផលប៉ះពាល់នៃការរំដោះទឹក និងស្ថានភាពផ្លូវធ្វើដំណើរ ដើម្បីពន្លឿនការកែលម្អប្រព័ន្ធលូ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវឱ្យមានគុណភាពរឹងមាំ សំដៅដោះស្រាយបញ្ហាទឹកជន់លិច និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

សកម្មភាពចុះជាប់ជាប្រចាំជាមួយពលរដ្ឋនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងាររាជរដ្ឋាភិបាល ក្នុងការបម្រើផលប្រយោជន៍ផ្ទាល់របស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងក្រុងព្រះសីហនុឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…