រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ធនាគារជាតិកម្ពុជា-ធនាគារកណ្តាលហ្វីលីពីន ផ្លាស់ប្តូរយោបល់លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន!

សេចក្តីសង្ខេប

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Eli M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន (BSP) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំទ្វេភាគីនេះ គណៈប្រតិភូធនាគារកណ្ដាលទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងធនាគារ ការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន សន្តិសុខសាយប័រ យុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈ ការងារគ្រប់គ្រងធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្តាលទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Eli M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន (BSP) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំទ្វេភាគីនេះ គណៈប្រតិភូធនាគារកណ្ដាលទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងធនាគារ ការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន សន្តិសុខសាយប័រ យុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈ ការងារគ្រប់គ្រងធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្តាលទាំងពីរ។

កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ដែលបានផ្ដល់ឱកាសឱ្យមន្ត្រីជំនាញពង្រឹងសមត្ថភាពលើការងារធនាគារកណ្ដាល ដូចជា៖ ការងារស្ថិតិ ការតភ្ជាប់ប្រព័ន្ធទូទាត់ ជាដើម៕
ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…