រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងជូនពរកាប់ពីទែននាវាទេសចរណ៍ Odyssey មុនពេលចាកចេញពីដែនសមុទ្រកម្ពុជា

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមដំណើរដោយ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ) ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះសួរសុខទុក្ខកាប់ពីទែន និងក្រុមនាវិកនៃនាវាទេសចរណ៍ Odyssey ដែលបានជួបបញ្ហា និងជាប់គាំងនៅក្នុងដែនសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា នាវាទេសចរណ៍ Odyssey បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ តាំងពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយគ្រោងនឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅវេលាម៉ោង ៦:០០ នាទីល្ងាច នេះ។

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមដំណើរដោយ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ) ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះសួរសុខទុក្ខកាប់ពីទែន និងក្រុមនាវិកនៃនាវាទេសចរណ៍ Odyssey ដែលបានជួបបញ្ហា និងជាប់គាំងនៅក្នុងដែនសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា នាវាទេសចរណ៍ Odyssey បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ តាំងពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយគ្រោងនឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅវេលាម៉ោង ៦:០០ នាទីល្ងាច នេះ។
វត្តមានរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុនាឱកាសនេះ គឺដើម្បីសម្តែងនូវការគួរសម និងជូនពរដល់ក្រុមនាវិកនៃនាវា ដែលបាននាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។ សកម្មភាពនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ ចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ភ្ញៀវទេសចរអន្តរជាតិ ដោយឆ្លុះបញ្ចាំងពី៖
ស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅ ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរ ទឹកចិត្តបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ របស់ប្រជាជនកម្ពុជា ដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ចងចាំនូវភាពស្និទ្ធស្នាល និងការមើលថែទាំយ៉ាងយកចិត្តទុកដាក់ ទោះបីជាដំណើរកម្សាន្តរបស់ពួកគេត្រូវជួបប្រទះនូវឧបសគ្គបច្ចេកទេសដោយមិននឹកស្មានដល់យ៉ាងណាក៏ដោយ៕អត្ថបទ៖ ប៉ៃ សុឃីម  រូបភាព៖ ឡាយ ចាន់ដា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…