(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យផ្ទាល់លើការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង ២គីឡូម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍សហគមន៍ LASED III (គម្រោងចុងអូរ)។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាព និងវាយតម្លៃលើគុណភាពនៃការសាងសង់ ដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស សម្រេចបានតាមផែនការកំណត់ និងអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕ ដោយ៖ ប៉ៃ សុឃីម











