រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

FBI ចាប់ខ្លួនជនសង្ស័យម្នាក់ដែលផ្ញើសំបុត្រមានម្សៅពណ៌សជាង ១០០ ច្បាប់ ទៅកាន់មន្ត្រីជាន់ខ្ពស់អាមេរិក

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចាប់ខ្លួនបុរសម្នាក់នៅក្នុងទីក្រុង Oklahoma ក្រោមបទចោទប្រកាន់ថាជាអ្នកផ្ញើសំបុត្ររាប់រយច្បាប់ ដែលមានផ្ទុកម្សៅពណ៌សគួរឲ្យសង្ស័យ ទៅកាន់មន្ត្រីសាធារណៈនៅទូទាំងប្រទេស អំឡុងរដូវកាលបោះឆ្នោតឆ្នាំ ២០២៤ និង ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Fox News។ សំបុត្រសង្ស័យទាំងនោះត្រូវបានផ្ញើទៅកាន់ទីតាំងជាង ១០០ កន្លែង រួមទាំងការិយាល័យរដ្ឋលេខាធិការ និងការិយាល័យរៀបចំការបោះឆ្នោតជាច្រើនកន្លែង មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ ចូលមកដល់។

ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចាប់ខ្លួនបុរសម្នាក់នៅក្នុងទីក្រុង Oklahoma ក្រោមបទចោទប្រកាន់ថាជាអ្នកផ្ញើសំបុត្ររាប់រយច្បាប់ ដែលមានផ្ទុកម្សៅពណ៌សគួរឲ្យសង្ស័យ ទៅកាន់មន្ត្រីសាធារណៈនៅទូទាំងប្រទេស អំឡុងរដូវកាលបោះឆ្នោតឆ្នាំ ២០២៤ និង ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Fox News។


សំបុត្រសង្ស័យទាំងនោះត្រូវបានផ្ញើទៅកាន់ទីតាំងជាង ១០០ កន្លែង រួមទាំងការិយាល័យរដ្ឋលេខាធិការ និងការិយាល័យរៀបចំការបោះឆ្នោតជាច្រើនកន្លែង មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ ចូលមកដល់។
យ៉ាងណាមិញ ផ្អែកលើការធ្វើតេស្តរហូតមកទល់ពេលនេះ មិនទាន់រកឃើញសារធាតុគ្រោះថ្នាក់ណាមួយនៅក្នុងម្សៅទាំងនោះនៅឡើយ ខណៈដែលកន្លងមក អាជ្ញាធរបានព្រមានដល់អ្នកទទួលសំបុត្រទាំងអស់ ឲ្យប្រុងប្រយ័ត្ន ចំពោះម្សៅសដូចគ្នានេះ ដែលអាចជា «សារធាតុបង្កគ្រោះថ្នាក់» យ៉ាងខ្លាំង។


ការិយាល័យរៀបចំការបោះឆ្នោតយ៉ាងហោចណាស់នៅក្នុងរដ្ឋចំនួន ១៥ បានរាយការណ៍ពីការទទួល ឬក្លាយជាគោលដៅនៃសំបុត្រសង្ស័យ ហើយសំបុត្រជាង ១០០ ច្បាប់ដែលសង្ស័យថាមានផ្ទុកម្សៅពណ៌សនេះ ត្រូវបានគេជឿជាក់ថាកំពុងចរាចរនៅក្នុងប្រព័ន្ធប្រៃសណីយ៍អាមេរិក៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…